Showing posts with label Sport News. Show all posts
Showing posts with label Sport News. Show all posts
Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម

Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម

Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម



កាល​ពី​ជើង​ទី​មួយ​ក្រុម​ជើង​ខ្លាំង​មក​ពី Bundesligaបាន​ចាញ់​ PSG ៣​ទល់​នឹង​០ នៅ​ទីក្រុង​ប៉ារីស​​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​ដល់​មាន​ការ​បណ្ដេញ​អ្នក​ចាត់ការ​ទូទៅ​លោក Carlos Ancelotti ចេញ​ពី​តំណែង​។
យ៉ាង​ណា​កាល​ពី​យប់​មិញ​ Robert Lewandowski ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​ ទី​៨ ហើយ​ Corentin Tolisso រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ៣៧​ និង​៦៩​ជួយ​ Bayern Munich យក​ឈ្នះ​បាន​វិញ។ ១​គ្រាប់​របស់​ PSG ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe នៅ​នាទី​៥០។
ទោះ​ជា​បរាជ័យ​មែន​ប៉ុន្តែ​ក្រុម​អ្នកមាន​បារាំង​ PSG នៅ​តែ​ឈរ​កំពូល​តារាង​ពូល​B​ មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ Bayern ប៉ុន្តែ​ខ្លួន​ចំណេញ​១​គ្រាប់​លើ​រូប​មន្ត Head to head (គិត​លើ​លទ្ធផល​ប៉ះ​គ្នា​ទាំង​២​ជើង)៕






ភ្ជាប់ទំនាក់ទំនងជាមួយ Sabay News Sport
ចង់ដឹងដែរទេ? ក្រោយបញ្ចប់ការប្រកួត UCL សប្ដាហ៍នេះ ក្រុមណាខ្លះហើយ ដែលឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ?

ចង់ដឹងដែរទេ? ក្រោយបញ្ចប់ការប្រកួត UCL សប្ដាហ៍នេះ ក្រុមណាខ្លះហើយ ដែលឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ?

បរទេស៖ បន្ទាប់ពីបញ្ចប់ការប្រកួតសម្រាប់សប្ដាហ៍ទី៥ នៃក្របខណ្ឌ UEFA Champions League យើងឃើញថា មានក្រុមចំនួន៨ហើយ ដែលបានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមមួយចំនួនទៀត នឹងត្រូវប្រកួតសម្រាប់សប្ដាហ៍ចុងក្រោយនេះ។ ពោលគឺ នៅសប្ដាហ៍ទី៦ ក្នុងវគ្គចែកពូលដើម្បីដឹងថា តើក្រុមចំនួន៨ណាទៀត ដែលអាចឡើងទៅកាន់វគ្គជាបន្ដ។ ក្រុមទាំង៨ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយស័្វយប្រវត្ដិនោះ រួមមានដូចជា៖ -Paris Saint-Germain -Bayern Munich -Chelsea -Barcelona -Manchester City -Besiktas -Tottenham Hotspur -Real Madrid សម្រាប់ក្រុមដែលត្រូវប្រជែងក្នុងការឡើងទៅកាន់វគ្គជាបន្ដមានដូចជា៖ -Manchester United -Basel -CSKA Moskav -Roma -At.Madrid -Juventus -Sporting -Liverpool -Sevilla -Spartak Moskva -Sharkhtar Donestsk -Napoli -Porto -Leipzig -Roma គួរឲ្យដឹងថា ការប្រកួតចុងក្រោយសម្រាប់វគ្គចែកពូល នៃពានរង្វាន់ដ៏ធំជាងគេក្នុងតំបន់អឺរ៉ុបនេះ នឹងត្រូវធើ្វឡើងនៅថៃ្ងទី៦ និងទី៧ ខែធ្នូ ខាងមុខនេះ៕ ក្រុមចំនួន៨ហើយ ដែលបានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ក្រុមចំនួន៨ហើយ ដែលបានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
Neymar៖ ទាល់​តែ​ខ្ញុំ​ឈ្នះ​ Champions League និង​ World Cup សិន​ទើប​រៀប​ការ​

Neymar៖ ទាល់​តែ​ខ្ញុំ​ឈ្នះ​ Champions League និង​ World Cup សិន​ទើប​រៀប​ការ​

ខណៈ​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កក់​សំបុត្រ​យន្តហោះ​ទៅ​ World Cup ២០១៨ ហើយ​ Paris Saint-Germain កំពុង​ឈរ​លេខ​មួយ​ក្នុង​ពូល​ នៅ Champions League ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Neymar បង្ហាញ​គោលដៅ​ចង់​ឈ្នះ​ពាន​ធំៗ​ទាំង​ពីរ​នេះ។

Neymar
តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ធ្លាប់​ឈ្នះ​ Champions League ម្ដង​​កាល​លេង​នៅ​ Barcelona ហើយ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​ ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​កីឡាករ​មាន​មហិច្ឆតា​ខ្ពស់​​ដូចជា​ Neymar។
ទោះ​ជា​ជោគជ័យ​ជាមួយ​អាជីព​បាល់ទាត់​ ក្នុង​នាម​ជា​កីឡាករ​ថ្លៃ​ខ្លួន​ខ្ពស់​​បំផុត​លើ​លោក​ តែ​ម្ចាស់​អាវ​លេខ​១០​នៅ PSG មិន​ទាន់​គិត​គូរ​រឿង​ផ្ទាល់​ខ្លួន​នៅ​ឡើយ​។ Neymar មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Davi Lucca និង​មិត្ត​ស្រី​ជា​តារា​ម៉ូឌែល​នាង​ Bruna Marquezine។ អ្នក​ទាំង​ពីរ​ធ្លាប់​ប្រកាស​ថា​បែក​គ្នា​តែ​ក្រោយ​មក​ត្រូវរ៉ូវ​គ្នា​វិញ​កាល​ពី​ខែ​តុលា។

មិត្តស្រី Neymar និងកូនប្រុស
យ៉ាង​ណា​កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​ទាន់​និយាយ​ពី​ផែន​ការ​មង្គល​ការ​អ្វី​ទេ​ តែ​បាន​បង្ហើប​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​នឹង​គិត​ដល់​រឿង​នោះ​ក្រោយ​ឈ្នះ Champions League និង​ World Cup។ "ខ្ញុំ​ចង់​ឈ្នះ UCL ជាមួយ​ Paris និង​ World Cup ជាមួយ​ប្រេស៊ីល​ព្រោះ​វា​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ក្នុង​ជីវិត។ បន្ទាប់​មក​តើ​នរណា​អាច​ទាយ​ទុក​បាន​ ប្រហែល​ជា​ខ្ញុំ​ត្រូវ​រៀប​ការ​"។
​ Neymar ផ្ទេរ​ពី Barcelona ទៅ Paris Saint-Germain ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​។ បង្ហាញ​ខ្លួន​បាន​១៣​ប្រកួត​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់​នៅ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស៕

Neymar និងនាង​ Bruna Marquezine
Dortmund ត្រូវ​ការ​ឈ្នះ​ Spurs នៅ​យប់​នេះ​ តែ​សង្ឃឹម​តិច​សម្រាប់​វគ្គ​១៦​ក្រុម​

Dortmund ត្រូវ​ការ​ឈ្នះ​ Spurs នៅ​យប់​នេះ​ តែ​សង្ឃឹម​តិច​សម្រាប់​វគ្គ​១៦​ក្រុម​

ពាន​រង្វាន់​ UEFA Champions League ប្រកួត​ទី​៥​វគ្គ​ជម្រុះ​ក្នុង​ពូល​នឹង​វិល​​មក​វិញ​នៅ​យប់​នេះ ​ខណៈ​ក្រុម​មួយ​ចំនួន​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ ខ្លះ​ទៀត​ប្រឹង​ប្រជែង​យក​កៅអី​ និង​មាន​មួយ​ចំនួន​​គ្រាន់​តែ​លេង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ពោល​គឺ​បាន​ធ្លាក់​រួច​ទៅ​ហើយ។




ក្រុម​ក្នុង​ពូល​ H ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​មាន Tottenham Hotspur បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​​ ត្រូវ​ប៉ះ​ជាមួយ​ Dortmund ហើយ​លេខ​២​ Real Madrid ត្រូវ​ប៉ះ​ APOEL Nicosia ដើម្បី​ធានា​កៅអី​នៅ​វគ្គ​បន្ត។ ពូល​នេះ​ Dortmund ត្រូវ​ការ​ឈ្នះ​ Spursដាច់​ខាត​​ តែ​បើ​សិន​ Real Madrid ឈ្នះ​ APOEL ដែរ​នោះ​មាន​ន័យ​ថា​ពួកគេ​អស់​ឱកាស​ហើយ។
លទ្ធភាព​ដែល​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់​អាច​ទៅ​វគ្គ​១៦​ក្រុម​បាន​ដរាប​ណា​ ក្រុម​នេះ​ត្រូវ​ឈ្នះ​២​ប្រកួត​ដែល​នៅ​សល់​ហើយ​ Real Madrid ចាញ់​ទាំង​ពីរ​ប្រកួត​។


 
 ចំពោះ​ពូល​ E ក្រុម​ Liverpool កំពុង​ឈរ​លេខ​១ក្នុង​តារាង​តែ​ដាច់​ពិន្ទុ​គ្នា​មិន​ឆ្ងាយ​ទេ។​ បើ​ Liverpool ឈ្នះ​ពួកគេ​នឹង​បាន​សំបុត្រ​យន្តហោះ​ទៅ​វគ្គ​បន្ត​ ហើយ​ Sevilla និង​ Spartak Moscow ត្រូវ​ចាំ​អ៊ុត​ប្រកួត​ចុងក្រោយ។​ ប្រកួត​យប់​នេះ​គឺ Spartak Moscow ប៉ះ​ Maribor ហើយ​ Sevilla ប៉ះ​ Liverpool។




 ពូល​ F ក្រុម​ Manchester City ជាប់​រួច​ទៅ​ហើយ​សម្រាប់​ការ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ស្រប​ពេល​ Shakhtar Donetsk មាន​ភាគរយ​ខ្ពស់​ជាង​ SSC Napoli សម្រាប់​តំណែង​លេខ​២។ ប្រកួត​យប់​នេះ​គឺ Manchester City ប៉ះ​ Feyenoord ហើយ​ SSC Napoli ប៉ះ​ Shakhtar Donetsk។


 
 គូ​ចុងក្រោយ​គឺ​ពូល​ G ក្រុម​ Besiktas មាន​សង្ឃឹម​ខ្ពស់​ជាង​គេ​ទៅ​វគ្គ​បន្ត​ ខណៈ FC Porto និង​ RasenBallsport Leipzig ក៏​មិន​ទាន់​អស់​ឱកាស​ដណ្ដើម​លេខ​១​ដែរ។ ប្រកួត​យប់​នេះ​គឺ Besiktas ប៉ះ​ FC Porto​, Monaco ប៉ះ​ RasenBallsport Leipzig៕

 
 Asensio ៖ ស្ថានភាពរបស់ Morata និងស្ថានរបស់ខ្ញុំខុសគ្នា ត្រង់ថា…

Asensio ៖ ស្ថានភាពរបស់ Morata និងស្ថានរបស់ខ្ញុំខុសគ្នា ត្រង់ថា…

អេស្ប៉ាញ៖ យុវជនឆ្នើមរបស់ក្លិបយក្ស Real Madrid កីឡាករ Marco Asensio បានបង្ហើបពីអារម្មណ៍របស់ខ្លួន ចំពោះស្ថានភាពដែលរូបគេ មិនសូវបានបង្ហាញខ្លួនក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។
ដោយសារតែ Asensio មិនសូវបានចូលលេងច្រើន ទើបធ្វើឲ្យមានមតិពីអ្នកគាំទ្រជាច្រើន បានប្រៀបធៀបស្ថានភាពរបស់លោក ទៅនឹងកីឡាករ Alvaro Morata ដែលបានចាកចេញទៅក្លិបតោខៀវ Chelsea ដោយសារតែបញ្ហាមិនសូវបានបង្ហាញខ្លួននេះផងដែរ។
Asensio បានថ្លែងអំពីការប្រៀបធៀបនេះ នៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពរបស់លោកនិងស្ថានភាពរបស់កីឡាករ Morata មានភាពខុសគ្នា ត្រង់ថាខ្លួនលោកនៅក្មេង និងមានអាយុត្រឹមតែ ២១ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងលោកក៏តែងតែបានជាប់ជាជម្រើស ១១នាក់ដំបូងផងដែរ។
កីឡាករវ័យក្មេងរូបនេះ បានបន្តទៀតថា «ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំង ដើម្បីសន្សំនាទីសម្រាប់លេង ឲ្យបានកាន់តែច្រើន នៅក្នុងការប្រកួតសំខាន់ៗ» ។
គួរបញ្ជាក់ផងដែរថា នៅម៉ោង ២និង៤៥នាទីរំលងអធ្រាតយប់នេះ ក្លិប Real Madrid នឹងធ្វើប្រកួតជាមួយក្រុម APOEL ក្នុងក្របខ័ណ្ឌ Champion League ដូច្នេះយើងចាំមើល មើលថាតើ Asensio នឹងអាចបង្ហាញទម្រង់ល្អប្រសើរដើម្បីទាមទារកន្លែងរបស់គាត់វិញបានឬក៏អត់នោះ៕
កីឡាករ Marco Asensio
កីឡាករ Alvaro Morata កាលនៅលេងឲ្យក្លិប Real Madrid
កីឡាករ Marco Asensio និងកីឡាករ Alvaro Morata កាលនៅលេងជាមួយគ្នា
កីឡាករ Alvaro Morata និងក្លិបថ្មី Chelsea
Zidane៖ យើងដឹងមុនថា Ronaldo និង Benzema នឹងអាចរកគ្រាប់បាល់បាន

Zidane៖ យើងដឹងមុនថា Ronaldo និង Benzema នឹងអាចរកគ្រាប់បាល់បាន

អេស្ប៉ាញ៖ បន្ទាប់ពីខកខានស៊ុតបញ្ចូលទីជាច្រើនប្រកួត ក្នុងនាមជាខែ្សប្រយុទ្ធ ពោលគឺកីឡាករ Benzema និង កីឡាករ Cristiano Ronaldo គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madird លោក Zinedine Zidane បានដឹងមុនថា ខែ្សប្រយុទ្ធទាំង២ នឹងអាចរកគ្រាប់បាល់បញ្ចូលទីបានដូចដើមវិញ ក្រោយពួកគេទាំង២ រកបានម្នាក់ ២គ្រាប់ ក្នុងជ័យជម្នះទៅលើក្រុម APOEL ៦-០ កាលពីយប់មិញនេះ។
«ខ្ញុំពិតជារីករាយសម្រាប់ពួកគេ ហើយពួកគេនឹងបន្ដខិតខំបែបនេះទៀត» លោក Zidane និយាយទៅលើ Ronaldo និង Benzema ក្រោយពួកគេស៊ុតបញ្ចូលទីកាលពីយប់មិញ។
លោក Zidane បន្តថា «ពួកយើងដឹងមុនថា អ្នកទាំង២ នឹងស៊ុតបញ្ចូលទី។ ពួកយើងដឹងថា ពួកគេគឺជាកីឡាករដែលល្អសម្រាប់ក្រុមទាំងមូល ហើយពេលនេះអ្វីដែលពួកយើងត្រូវធើ្វ គឺការប្រកួតបន្ទាប់»។
បើក្រឡែកទៅមើលក្នុងលីកកំពូល La Liga របស់អេស្ប៉ាញ វិញ ទាំង Benzema និង Ronaldo ទើបស៊ុតបញ្ចូលទីបានចំនួន ម្នាក់១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត១២សប្ដាហ៍ កន្លងមកនេះ ធើ្វឲ្យក្រុម Real Madrid តាមពីក្រោយក្រុមគូប្រជែង Barcelona ដល់ទៅ ៨ពិន្ទុ៕
Kane៖ Spurs ឈរ​លេខ​មួយ​ក្នុង​ពូល​មរណៈ​គឺ​ជា​រឿង​គ្មាន​នរណា​ស្មាន​​ដល់​

Kane៖ Spurs ឈរ​លេខ​មួយ​ក្នុង​ពូល​មរណៈ​គឺ​ជា​រឿង​គ្មាន​នរណា​ស្មាន​​ដល់​

Tottenham បាន​ផ្ដួល​ Borussia Dortmund ក្រៅ​ទឹកដី​ ២​ទល់​នឹង​១​ដើម្បី​បន្ត​ឈរ​លេខ​មួយ​ពូល​ H ខណៈ​ការ​ប្រកួត​សល់​តែ​មួយ​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​សព្វ​គ្រប់​ហើយ។ ៥​ប្រកួត​កន្លង​មក​ក្រុម​រង​ជើង​ឯក​លីគ​មក​ពី​អង់គ្លេស​បាន​ផ្ដួល​ជើង​ខ្លាំង​ Real Madrid នៅ​ទឹកដី​ខ្លួន​ឯង​ និង​ស្មើ​ក្រៅ​ដី រួច​បន្ត​ផ្ដួលApoel Nicosia និង​យក​ឈ្នះ​ Dortmund ទាំង​ពីរ​ជើង​ដើម្បី​ឡើង​កំពូល​តារាង​ពូល​ H ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ពូល​​មរណៈ​នៅ​អំឡុង​ពេល​ចាប់​ឆ្នោត​កាល​ពី​ដើម​រដូវ​កាល។​
Spurs ​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ជាមួយ​ Real Madrid ស្រប​ពេល​ ​Dortmund ធ្លាក់​ទី Europa League ហើយ​ Apoel ហាល​អាវ​ត្រឹម​នេះ។
ឆ្លង​កាត់​លទ្ធផល​ដ៏​ល្អ​​ Harry Kane ជា​កម្លាំង​សំខាន់​​ជួយ​ក្រុម​មក​ពី​ភាគ​ខាង​ជើង​ទីក្រុង​ឡុង ធ្វើ​ព្យុះ​ភ្លៀង​នៅ Champions league បាន​និយាយ​សរសើរ​​ថា៖ "ពូល​H ដែល​យើង​ប្រកួត​ប្រជែង​ មាន​​មនុស្ស​ជា​ច្រើន​គិត​ថា​ Spurs មិន​អាច​ទៅ​រួច​ ដូច្នេះ​ពួក​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ស្មាន​ខុស។ យ៉ាង​ណា​យើង​សង្ឃឹម​ថា​ Spurs នឹង ធ្វើ​ល្អ​ដូច្នេះ​រហូត​ដល់​ទី​បញ្ចប់"៕
ផន​ ប៊ុនម៉ៅ​ លើក​ឡើង​ពី​បទ​ពិសោធ​យក​ឈ្នះ​ពេល​ប៉ះ​កីឡាករ​ខ្ពស់ៗ​

ផន​ ប៊ុនម៉ៅ​ លើក​ឡើង​ពី​បទ​ពិសោធ​យក​ឈ្នះ​ពេល​ប៉ះ​កីឡាករ​ខ្ពស់ៗ​


អតីត​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​ ផន​ ប៊ុនម៉ៅ​ ប្រាប់​ពី​វិធី​វ៉ៃ​ខ្លះៗ​ពេល​ប៉ះ​អ្នក​ប្រដាល់​ដែល​ខ្ពស់​ហើយ​ល្អ​ជង្គង់​ ទី១​ត្រូវ​ប្រើ​បញ្ញា​ ទី២​វ៉ៃ​ដោយ​បច្ចេកទេស​បំផុត។​

កីឡាករ ផន ប៊ុនម៉ៅ ក្រហម
កីឡាករ​ ផន​ ប៊ុនម៉ៅ​ បាន​ឲ្យ​ដឹង​ថា​ បើ​ប៉ះ​ដៃ​គូ​កម្ពស់​ប្រហាក់ប្រហែល​គ្នា​មិន​សូវ​ជា​ពិបាក​វ៉ៃ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​ប៉ះ​គេ​ខ្ពស់​ហើយ​ល្អ​ នោះ​អ្នក​ទាប​ពិបាក​នឹង​វ៉ៃ​យក​ឈ្នះ​បន្តិច។​ សម្រាប់​ការ​ប្រកួត​ប៉ះ​ជើង​ខ្លាំង​ រ័ត្ន​ តារា​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ពិតជា​ស្វិតស្វាញ​មែនទែន​ទម្រាំ​អាច​យក​ឈ្នះ​បាន​ ព្រោះ​គេ​ខ្ពស់​ ជា​ហេតុ​ធ្វើ​ឲ្យ​ «ប៊ុនម៉ៅ»​ ពិបាក​នឹង​ចូល​វ៉ៃ​ ទាល់តែ​ប្ដូរ​របៀប​វ៉ៃ​ខុស​ពី​ធម្មតា​ទើប​អាច​ឈ្នះ។​

កីឡាករ ផន ប៊ុនម៉ៅ ក្រហម
អ្នក​ប្រដាល់​ខាង​លើ​បន្ត​ថា​ ពេល​ជួប​អ្នក​ខ្ពស់​គួរ​ណាស់​កុំ​ព្យាយាម​វ៉ៃ​ទល់មុខ​ជា​មួយ​គេ​ បើ​មិន​ដូច្នេះ​ទេ​ គឺ​គ្រោះ​ថ្នាក់​ខ្លួន​ឯង​ហើយ​ ដៃ​គេ​វែង​លូក​ដល់​ៗ​ ដូច​នេះ​ត្រូវ​ចេញ​ចំហៀង​វិញ​ មិន​ថា​ខាង​ឆ្វេង​ ឬ​ស្ដាំ​ឡើយ ​រួច​ចាំ​វ៉ៃ​ចេញ​ទើប​បាន​ផល​ ជាក់​ស្ដែង​ពេល​ឈ្នះ​ រ័ត្ន​ តារា​ គឺ​ខ្លួន​ប្រកួត​បែប​នេះ​។​

កីឡាករ ផន ប៊ុនម៉ៅ ក្រហម
ផន​ ប៊ុនម៉ៅ​ ជា​បេក្ខភាព​ម្នាក់​ទៀត​ហើយ​ដែល​ឈាន​ទៅ​ជុំ​ទី៣​បន្ត​ ដែល​មាន​កីឡាករ​៨នាក់​ត្រូវ​ប្រកួតប្រជែង​ នៃ​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ ក្រោយ​រូប​គេ​ឈ្នះ​ពិន្ទុ​កីឡាករ​ រ័ត្ន​ តារា​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៨​ កន្លង​ទៅ​នេះ៕​
ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ២០១៧​ មាន​អ្នក​ឈ្នះ​ ពេជ្រ​ ម្ទេសខ្មាំង​ អត់​មើល​ទៅ?

ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ២០១៧​ មាន​អ្នក​ឈ្នះ​ ពេជ្រ​ ម្ទេសខ្មាំង​ អត់​មើល​ទៅ?

សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ ឆ្នាំ​២០១៧​ ចុង​ខែ​នេះ​ ក៏​មាន​ជើង​ខ្លាំង​និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ពេជ្រ ​ម្ទេសខ្មាំង​ ចូលរួម​ផង​ដែរ​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ ដែល​មាន​កីឡាករ​ ៧រូប​ ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​មេដាយ​ ចាប់​ពី​ថ្ងៃទី២៧​ ដល់​ ៣០ ​វិច្ឆិកា។​ ចាំ​មើល​ថា​តើ​ជើង​ខ្លាំង​រូប​ណា​អាច​ផ្ដួល​ ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឬ​ទេ​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ​នេះ?
ខាង​ក្រោម​ជា​សមាសភាព​កីឡាករ​ដែល​ចូលរួម​ប្រភេទ​ទម្ងន់​ផ្សេងៗ៖​

កីឡាករ ពេជ្រ ម្ទេសខ្មាំង ពេលឈ្នះមេដាយស៊ីហ្គេម ២០១៧
Sevilla រំលឹកព្រឹត្តការណ៍ Istanbul ដល់ Liverpool វាយបកតាំងពីចាញ់៣គ្រាប់ដល់ស្មើ

Sevilla រំលឹកព្រឹត្តការណ៍ Istanbul ដល់ Liverpool វាយបកតាំងពីចាញ់៣គ្រាប់ដល់ស្មើ

Sevilla បានវាយបកយ៉ាងសាហាវជាមួយ Liverpool ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល E។ ក្រុមមកពី La Liga ត្រូវជើងខ្លាំងមកពីអង់គ្លេសនាំមុខ មុនរហូត៣គ្រាប់នៅវគ្គទីមួយតែបានវាយបក៣គ្រាប់តាមស្មើវិញនៅវគ្គទីពីរយ៉ាងភ្ញាក់ផ្អើល ដូចគ្នានឹងការវាយបករបស់ Liverpool ខ្លួនឯងកាលពីវគ្គផ្ដាច់ព្រ័ត្រ Champions League ២០០៥ជាមួយ AC Milan នៅ ទីក្រុង Istanbul តាំងពីចាញ់៣ទល់០ រហូតឈ្នះដោយបាល់ប៉េណាល់ទីនឹងលើកពានតែម្ដង។
ការប្រកួតកាលពីយប់មិញ លេងបានតែ ២នាទី Coutinho បានលើកបាល់ជ្រុងឲ្យ Firmino ស៊ុតចូលនាំមុខមុនទាំងព្រលឹម។ លុះដល់នាទី២៩ Mane លោតចាក់អន្ទង់តែតបានមួយគ្រាប់ទៀត មុនពេល Firmino បន្ថែមគ្រាប់ទី៣នៅមួយនាទីក្រោយមក ជាការស៊ុតសល់ពី Mane។
នៅវគ្គទីពីរលេងបាន៥នាទី Wissam Ben Yedder បានតែតសងឲ្យ ម្ចាស់ផ្ទះបានមួយគ្រាប់វិញ ជាការចាប់ផ្ដើមនៃដំណើរវាយបករបស់ពួកគេ។ នាទី៥៩ខ្សែប្រយុទ្ធសញ្ជាតិបារាំងដដែលបានបន្ថែមគ្រាប់ទីពីរ ជាការទាត់បាល់ប៉េណាល់ទីក្រោយ Moreno បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។ នៅចុងម៉ោងរៀបចប់ការប្រកួតទៅហើយ Guido Pizarro ក្លាយជាវីរបុរសស៊ុតតាមស្មើឲ្យ Sevilla បានមួយពិន្ទុនៅទឹកដីរបស់ខ្លួន។
ដោយឡែកមួយគូទៀតនៅពូល E ដែរ ក្រុម Spartak Moscow បានស្មើគ្នា ១ទល់១ ជាមួយ Maribor ធ្វើឲ្យក្រុម៣មាន Liverpool, Sevilla និង Spartak Moscow មានពិន្ទុក្បែរៗគ្នា មិនទាន់រកឃើញក្រុមណាកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយនៅឡើយ៕